វប្បធម៌ | CULTURE

More in this category »

ប្រវត្តិសាស្រ្ត | HISTORY

More in this category »

ព័ត៌មានផ្សេងៗទៀត | Other News

លោកសម រង្ស៊ី៖ពេលព្យុះលែងបក់បោកខ្លាំងយើងនឹងបន្តដំណើរជាថ្មី

លោកសម រង្ស៊ី៖ពេលព្យុះលែងបក់បោកខ្លាំងយើងនឹងបន្តដំណើរជាថ្មី

លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ជា​សារ​ខ្លី បង្ហាញ​ពី​ជំហរ​របស់​លោក ដែល​អាច​ត្រឡប់មក​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ​។ លោក​សម រង្ស៊ី បាន​លើកឡើង​ថា «​កាលណា​ស្ងប់​យើង​នឹង​បន្តដំណើរ​ទៅមុខទៀត ទើប​ដល់​ទិសដៅ​របស់​យើង​»​។ នេះ​បើ​យោង​តាម​ទំ​ពរ​ហ្វេ​សប៊ុក​របស់​មន្ត្រី​ដែល​ជំនិ​តលោក​សម រង្ស៊ី ឈ្មោះ​Thierry Buth​។​ ​លោក​បាន​សរសេរ​ជា​សម្តី​របស់​លោក​សម រង្ស៊ី ព្រម​ជាមួយ​និង​រូបភាព​ផង​ដោយ​លើកឡើងថា «​មាន​អ្នកណាខ្លះ​នឹក​គាត់​? លោក សម រង្ស៊ី​៖ ពេល​មាន​ព្យុះ​បក់បោក​ខ្លាំង យើង​ត្រូវ​ចេះ​គេច​ពី​គ្រោះថ្នាក់​សិន កាលណា​ស្ងប់​យើង​នឹង​បន្តដំណើរ​ទៅមុខទៀត​ទើប​ដល់​ទិសដៅ​របស់​យើង។​ គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូរ​ប្រកួត​ជា​មួយ​លោក​ហ៊ុន សែន បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​ប្រធាន និង​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សម រង្ស៊ី បញ្ជាក់ថា មូលហេតុ​នៃ​ការលាលែង​របស់​លោក គឺ​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន រំលាយ​គណបក្ស​នេះ ដោយ​យក​រូប​លោក​ធ្វើ​ជា​លេស ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​អនុញ្ញាត ឲ្យ​អ្នក​មាន​ទោស ឬ​ជា​ទណ្ឌិត ធ្វើជា​ប្រធាន ឬ​អនុប្រធាន គណបក្សនយោបាយ ហើយ​បើ​ទោស​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់ ការរំលាយ​គណបក្ស​៕ លោកសម រង្សី ពេលព្យុះលែងបោះបោកខ្លាំងយើងនឹងបន្តជាថ្មី

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ ១៦ កុម្ភៈ ២០១៧

ព័ត៌មានប្រចាំថ្ងៃ ១៦ កុម្ភៈ ២០១៧ 1- ធម្មជាតិ​តំបន់​បឹងកក់​បាន​ក្លាយ​ជា​មហន្តរាយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ Phnom Penh Post, 16 Feb 2017 ភ្នំពេញ: កាលពី​ដប់​ឆ្នាំ​មុន នា​ដើម​ខែ​កុម្ភៈ​នេះ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Shukaku Inc របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​បាន​ប្រកាស​នូវ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្លាស់ប្តូរ​តំបន់​បឹងកក់​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​លាតសន្ធឹង​នៃ​ពហុ​ គម្រោង​អភិវឌ្ឍន៍​យ៉ាង​ទំនើប​មួយ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត​មនុស្ស​រាប់ពាន់​នាក់ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង​ និង​ដីធ្លី​របស់​ខ្លួន ហើយ​ចលនា​តវ៉ា​ក៏​ចាប់ផ្តើម​កើត​មាន​ឡើង​យ៉ាង​ក្តៅគគុក​ក្នុង​ចំណោម​អ្នក​ ស្រុក​ដែល​មិន​ពេញចិត្ត។ Read more 2- ក្រសួង​ការងារ​ចង់​ឲ្យ​កម្មករ​បើក​ប្រាក់​ខែ ២ សប្ដាហ៍​ម្ដង​ចៀសវាង​ហានិភ័យ​ ខណៈ​សហជីព​ខ្លះ​សាទរ Phnom Penh Post, 16 Feb 2017 ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​បាន​ផ្ដួចផ្តើម​គំនិត​ឲ្យ​ ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការងារ​ទាក់ទង​នឹង​ អត្ថប្រយោជន៍​របស់​និយោជិត​​ដោយ​ជំរុញ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ជូន​ និយោជិត​កម្មករ​ជា​រៀងរាល់​ពីរ​សប្តាហ៍​ម្តង និង​ប្រាក់​អត្ថប្រយោជន៍​បើក ១ ឆ្នាំ​ម្ដង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ ​ហើយ​ការ​លើក​ឡើង​​នេះ​បាន​ធ្វើ​ឲ្យ​សហជីព​ខ្លះ​សាទរ​ស្រប​ពេល​ដែល​មាន​ករណី ​បិទ​រោងចក្រ​ ឬ​ថៅកែ​ខ្លះ​បាន​បោះបង់​ចោល​មិន​ទទួល​ខុស​ត្រូវ​លើ​និយោជិត​​។ Read more 3- រដ្ឋសភា​នឹង​បើក​ប្រជុំ​សប្ដាហ៍​ក្រោយ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​គណបក្ស Phnom Penh […]

Ce que les Femmes cambodgiennes veulent pour le jour de la Saint-Valentin

Ce que les Femmes cambodgiennes veulent pour le jour de la Saint-Valentin

Ce que les Femmes cambodgiennes veulent pour le jour de la Saint-Valentin Plus de détails, cliquez sur le lien BFMTV:  Le jour de la Saint–Valentin Le Huffington Post : Au Cambodge, la Saint-Valentin peut rimer avec harcèlement plus qu’avec romantisme. Alors l’association Safe cities for women Cambodia (Des villes sûres pour les femmes au Cambodge) a publié une vidéo sur […]